SkullPanda POPMART: Toy មួយនេះ រួមទាំងអ្នករចនា គឺគួរអោយចាប់អារម្មណ៍ជាង Labubu ទៅទៀត-BlindBox

Last Updated on ខែ​កញ្ញា 4, 2024

Art Toy ដែលលក់ដាច់ខ្លាំងជាងគេ: មកស្គាល់ជាមួយនឹងស្រីស្អាតដ៏ជំនាញម្នាក់ ដែលនៅពីក្រោយ POP MART

តាំងពីខ្ញុំចាប់ផ្ដើមធ្វើ Video ពី Business Popmart ដែលជាក្រុមហ៊ុនពីក្រោយ Labubu មក ខ្ញុំ ក៏បានចាប់អារម្មណ៍លើ character មួយ គឺ Skull panda ។

ចឹងហើយ ខ្ញុំក៏បានធ្វើការ research ពី Background មួយចំនួន⁣ រួមទាំងអ្នកឌីហ្សាញផងដែរ ហើយក៏ឃើញថា ស្រីស្អាតម្នាក់នេះហាស​ គាត់បានរចនាតួអង្គ Skullpanda នេះឡើង ដូចទៅហ្នឹងមុខមាត់របស់គាត់បេះបិតតែម្ដង ឥឡូវអ្នកទាំងអស់គ្នាសាកមើលៗ ដូចប៉ុន្មានភាគរយ⁣ដែរ?​​comment នៅខាងក្រោមមក! 

នារីដ៏ស្រស់ស្អាតម្នាក់នេះហាស គាត់មានទេពកោស្យលច្រើនមែនទែន​ ទាំង Design 3D Game  Toy រួមទាំងជំនាញទៅលើ architec ផងដែរ។ ហើយសម្រាប់ Art Toy Seriesដំបូងគេរបង្អស់ ដែលគាត់បានចេញហ្នឹងគឺ skullpanda Jungle castle។

ដែលបានដាក់លក់ជាផ្លូវការតែម្ដង លើ Taobao កាលពីថ្ងៃទី 16 ខែកញ្ញា⁣ ឆ្នាំ 2020 ហើយបានបំបែកកំណត់ត្រាលក់លឿនបំផុតសម្រាប់ Popmart series ដោយត្រឹមតែរយៈពេល១វិនាទីសោះ លក់បានរហូតដល់ទៅ 60000 units 

Skullpanda ត្រូវស្ទាយរបស់ខ្ញុំ ជាង Labubu 

នៅចុងសប្ដាហ៍មុននេះ ខ្ញុំបានផ្ញើរមិត្តភក្ដិខ្ញុំ ទិញ Blind box Skullpanda sound series អោយខ្ញុំ ២ ប្រអប់ ពី Popmart official store នៅបាងកក

ចឹងមុនហ្នឹង unboxing ខ្ញុំនឹង details ពី Series ហ្នឹងបន្តិច​។

Series មួយនេះ គឺពិព័ណ៌នា ពីអារម្មណ៍ខុសៗគ្នា ដែលមានដូចជា អារម្មណ៍សោកសៅ ប្រុងប្រយ័ត្ន ភ័យខ្លាច សប្បាយរីករាយ ខឹង​ ស្អប់ខ្ពើម គ្មានភាពភ័យខ្លាច និងភាពស្ងប់ស្ងាត់ -ល-

តែនិយាយមែនអ្នកទាំងអស់គ្នា ពិបាកសម្រេចចិត្តមែនទែនហ្មងហាស ព្រោះថាមួយណាក៏ស្អាតចឹងនៀក!​ ហើយបើទិញ១ Series ហ្នឹងហ្មង ដូចខ្ជះខ្ជាយលុយពេក 

ចឹងហើយក៏សម្រេចចិត្ត រើសតួអង្គទៅតាមអត្តន័យដែលត្រូវជាមួយនឹងខ្ញុំហ្មង ចឹងហើយខ្ញុំគិតថា Vigilance និង Terror សាកសមបំផុតសម្រាប់ខ្ញុំ ដែលពីហ្នឹងបកថា ការប្រុងប្រយ័ត្ន​ និង​ ភាពភ័យខ្លាច  មូលហេតុដែលខ្ញុំជ្រើសរើស 2 នេះដោយសារតែ ជីវិតមនុស្សម្នាក់ៗជៀសមិនផុតពីភាពភ័យខ្លាចទេ ហើយបើសិនជាចង់ជោគជ័យហាស់ ទាល់តែរៀនយកឈ្នះភាព ភាពភ័យខ្លាចរបស់យើងជាមុនសិន 

១ទៀតនោះគឺ មិនថាក្នុងន័យមិត្តភាព ស្នេហា ការងារ ឬជីវិតទូទៅទេ មិនថាអ្នក ជឿជាក់ ស្រឡាញ់ នឹងទុកចិត្តខ្លាំងប៉ុណ្ណាក៏ដោយ គឺត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ព្រោះថាគ្រប់យ៉ាងមិនមែនដូចការរំពឹងទុករបស់យើងទាំងអស់ទេ។ 

ម៉ោះចឹងកុំអោយខាតពេលយូ មក unbloxing ជាមួយខ្ញុំទាំងអស់គ្នា ចាំអុតមើលថា ខ្ញុំមានសំណាងចាប់ចំតួអង្គដែលខ្ញុំចង់បានអត់? … អូយអ្នកទាំងអស់គ្នា ហេងហ្មងហាស  ឃើញហ្អេ៎ យុទ្ធសាស្រ្ត Blind box របស់ Popmart នេះហាស ធ្វើអោយអ្នកទិញមានអារម្មណ៍រំភើប⁣ជាមួយនឹងការផ្សងសំណាងខ្លាំងហ្មង⁣ ចឹងហើយ​ បានជាមនុស្សមួយចំនួន Obsess ជាមួយវាខ្លាំងមែនទែន  

Skullpanda Concept 

ហេតុអ្វីបានជាខ្ញុំចាប់អារម្មណ៍លើ Skullpanda ជាង Labubu? 

Skullpanda មើលទៅដូចមនុស្សបន្តិច ដូច Monster បន្តិច បើនិយាយពីរូបរាងវិញគឺ មានមុខបែប Chubby⁣ Chubby  ជាមួយនឹង expression ខុសៗគ្នា ទម្រង់មាត់វិញបែប O Shape ខ្ចូតគ្រប់ពេលហ្មង ហើយចំពោះ Outfit របស់​ skullpanda មួយៗវិញគឺថាច្នៃចេញមក បែបបរឹបរាងបញ្ចេញ curve shape⁣ ញាក់ហ្មងហាស  ហើយអ្នកទាំងអស់គ្នាមានចំណាំហេ៎? Skullpanda គឺតែងតែមានមួកបែបAstronaut ជាមួយនឹងម៉ូដសក់បួងទីទុយ គ្រប់ Series ទាំងអស់ហ្មង  

និយាយពី Concept Design .. Skullpanda ជា small creature មួយដែលបានបង្កើតនៅលើ Universe មួយនេះជាមួយនឹង សម្ថភាពដ៏អស្ចារ្យ  ហើយអ្វីដែលពិសេសនោះ នាងអាចធ្វើដំណើរតាមពែលវេលា និងលំហអាកាសបាន តែទោះជាយ៉ាងណា ក៏នៅតែ Struggling ជាមួយនឹងអារម្មណ៍ lost អត់ទាន់ស្គាល់ខ្លួនឯងច្បាស់ថាជាអ្នកណា⁣ អញ្ចឹងហើយបានជានាងបន្តស្វែងរកខ្លួនឯងទាំងភាពមិនប្រាកដប្រជា សិក្សាទៅលើសម្ថភាពរបស់ខ្លួនឯងរហូតមក។ 

ហើយតាមរយៈបទពិសោធន៍ និងការព្យាយាមកន្លងមកនេះ​ ក៏អាចធ្វើអោយនាង រកឃើញខ្លួនឯងបាន។

ភាពជោគជ័យរបស់នាង មិនមែនកើតឡើងភ្លាមៗទេ: មនុស្សខុសគ្នា ចំណូលចិត្តខុសគ្នា ចូលចិត្ត Toy ខុសៗគ្នា 

ចាប់តាំងពី Skullpanda បង្កើតមកដំបូងៗហ្នឹង គ្រប់យ៉ាងមិនមែនរលូនទៅដោយឥតខ្ចោះហ្មងហ្អេ៎

ហើយរហូតមកដល់ពេលនេះkor ចេញលក់បាន 13 series មកហើយ។ ហើយក្នុង 1 series គឺមាន 12 តួអង្គក្នុងហ្នឹង ហើយកាលពីគេចេញអា seriesទី4  Skullpanda បានផ្លាស់ប្ដូររចនាបទពីបែប ងងិត និង ហ្គោធីក⁣ ទៅជាបែបផ្អែមល្ហែម⁣ និងគួរអោយស្រឡាញ់ ដែលធ្វើអោយអ្នកគាំទ្រដែលធ្លាប់ចូលចិត្តរូបរាងដើមហ្នឹង មានការខកចិត្ត ចឹងហើយបន្ទាប់មក skullpanda ក៏ត្រឡប់មកជាមួយនឹងស្ទីលបែបងងិតដូចដើមវិញ 

ទីផ្សារមួយនេះ បានបង្ហាញអោយយើងដឹងថា របស់ដែលប្លែក និងមានភាព Unique ជារបស់ដែលកម្រ ហើយក៏ទាក់ទាញខ្លាំងបំផុតដែរ ដែលជាហេតុហ្វេនភាគច្រើន គាត់អត់ចង់អោយប្ដូររចនាបទ ទៅជាបែបស្រទន់ cute គួរអោយស្រឡាញ់​ទេ 

ដូចខ្ញុំអញ្ចឹង​ ខ្ញុំចាប់អារម្មណ៍លើ Toy មួយហ្នឹងដោយសារចឹងតើ Design បែប​ Cute ពណ៌បែបក្រម៉ៅៗ មើលទៅ Unique ហើយ Cool  

ចឹងបានថា មនុស្សយើងម្នាក់ៗហាស មានចំណូលចិត្តមិនដូចគ្នាទេ ឧទាហរណ៍ជាក់ស្ដែង ខ្ញុំចាប់អារម្មណ៍លើ skullpanda បងប្រុសខ្ញុំវិញគាត់ collect Toy បែបស្អាតៗ សុិចសុីអីចឹងទៅ ដល់ពេលវ័យមួយបែបចំណាស់បន្តិច ដូចម៉ាក់ប៉ាខ្ញុំចឹងគាត់ collect តែប្រភេទចម្លាក់បែបឈើ និយាយរួមគ្រឿងសង្ហារឹមឈើចង់កន្លះផ្ទះហើយចា៎សូមអរគុណ 

នារីម្នាក់នេះគាត់ដឹងច្បាស់ពីផលិតកម្ម Toy ទាំងក្នុងនិងក្រៅរោងចក្រ

នារីជនជាតិចិនស្រស់ស្អាតម្នាក់នេះ⁣ ឈ្មោះ xiong meow ជាអ្នកដែលបានរចនា Skullpanda គាត់ចូូលចិត្តគូសរូបតាំងតែពីក្មេងមកម្លេះ ហើយក៏បានបន្តការសិក្សារផ្នែកវិចិត្រសិល្បៈនៅមហាវិទ្យាល័យ និងធ្លាប់មានបទពិសោធន៍លើការរចនាលើវិស័យ Game អស់រយៈពេល10ឆ្នាំអីដែរហើយ

ក្នុងឆ្នាំ 2017 គាត់ក៏បានចូលរួមពិរពណ៌ម៉ូដមួយ ជាមួយនឹងអ្នកជំនាញវិស័យដូចគ្នាហ្នឹង ជាច្រើននាក់ ហើយពេលហ្នុងហើយ ដែល Popmart ចាប់អារម្មណ៍ជាមួយនឹងស្នាដៃរបស់គាត់ និងបានឈានដល់ ចាប់ដៃគូសហការណ៍ជាមួួយគ្នាមកទល់បច្ចុប្បន្ននេះឯង 

ការរចនា Art toy skullpanda នេះ គ្រាន់តែ Project មួយក្នុងចំណោម Project ជាច្រើនដែលនៅក្នុងដៃរបស់គាត់តែប៉ុណ្ណោះ⁣។ នៅក្នុងពិភពរចនាហ្នឹង xiong Meow គឺជាវិចិត្រកវ័យក្មេងម្នាក់ដែលមានជំនាញក្នុងការគូររូប ការរចនា 3D សិល្បៈហត្ថកម្ម និងការច្នៃជាមួយនឹងសម្ភារៈផ្សេងៗ និយាយទៅគឺគាត់មានពហុជំនាញហ្មង។ 

យើងឃើញ skullpanda មានភាពស្រស់ស្អាត មើលទៅបែបរស់រវើក និងលេចធ្លោបែបនេះហាស ព្រោះក្រុមហ៊ុន Popmart បានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ និងធនធានផលិតកម្មជាច្រើន។ ហើយទម្រាំតែបង្កើតតួរអង្គ skullpanda បានមួយៗហាស គឺត្រូវបង្កើតឡើងដោយបំណែកតូចៗជាង 200 ហើយ Xiong Meow គាត់បានចូលរួមលើការងារទាំងអស់ហ្នឹងហាស គ្រប់ជំហ៊ានដំណាក់កាលនៃការផលិតតែម្ដង

Xiong Meow បានពិរពណ៌នាខ្លួនឯងជាមួយពាក្យតែមួយម៉ាត់ទេយ៉ាងខ្លីគឺ”ភាពផ្ទុយគ្នា”

មនុស្សទិញដោយសារ Attidude មិនមែនតែ Beautiful Design តែ1មុខទេ

​ពាក្យមួយម៉ាត់នេះគឺមានន័យជ្រៅមែនទែន ដោយមានទាំង តុល្យភាព ការតស៊ូ និង ភាពផ្សះផ្សារ និយាយអោយស្រួលយល់ហ្មងគឺការស្វែងរកដំណោះស្រាយបញ្ហាដែលកំពុងមានអោយល្អឡើងវិញ 

ហើយពាក្យពិរព័ណ៌នាខ្លួនឯងមួយហ្នឹងហាស ត្រូវម៉ាច់ជាមួយខ្ញុំហ្មង  ព្រោះខ្ញុំក៏ជាមនុស្សមានភាពផ្ទុយគ្នាហ្នឹងដែរ ចុះអ្នកទាំងអស់គ្នាវិញ?

ខ្ញុំចូលចិត្ត Skullpanda ជាង Labubu ដោយសារតែការពិរព័ណ៌នាទាំងហ្នឹងហាស ដូចខ្ញុំនិយាយពីខ្លួនឯងអញ្ចឹង ទាំងអត្តចរិតការដែលឃើញភាពងងិត និងបញ្ហា ជាភាពស្រស់ស្អាត​សម្រាប់ជីវិត ហើយកាន់តែទាក់ចិត្តហ្នឹឹងគឺភាព Cool ជឿជាក់ និង Unique ហ្នឹងហ្មង

អ្នកទាំងអស់គ្នាអាច Look deep ទៅលើការរចនាតួអង្គមួយៗរបស់គាត់បាន សម្រាប់ខ្ញុំ ខ្ញុំគិតថាទាំងអត្តន័យ​ ការតស៊ូ និងភាព Unique នៃ Skullpanda Toy គឺអាចអោយខ្ញុំចាយ $27 សម្រាប់ 2 blind box នេះបានដោយអត់ស្ដាយទេ  

ហើយខ្ញុំនិងទុកតួអង្គ Skullpanda ទាំងពីនេះ នៅលើតុដើម្បីជាការជម្រុញទឹកចិត្តបន្ថែមផងដែរ អូខេថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្ណឹងទេអំពីរគំនិតរបស់ខ្ញុំទៅលើ​ skull panda អ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ អាច Comment ខាងក្រោមបាន​  

អូ១ទៀត សម្រាប់អ្នកដែលមិនទាន់ Subscribe កុំភ្លេចចុចម្នាក់មួយផងណា ដើម្បីទទួលបាននៅ video ក្រោយៗទៀត 



Comments

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *